នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ជួបប្រជុំជាមួយលោក ស៊ីន យ៉ុងហ្វា នាយករងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)
- ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងលោក ហ៊ុន ប៊ុនរ៉ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ និងក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានជួបប្រជុំជាមួយលោក ស៊ីន យ៉ុងហ្វា នាយករងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងតំណាងអង្គការ Goodneighbors ដែលត្រូវបានជ្រើសរើសសម្រាប់ទទួលអនុវត្តផ្នែកពង្រឹងសមត្ថភាពមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ នៃគម្រោង “ការគាំទ្រមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ ក្រោយបញ្ចប់គម្រោង” រយៈពេល ១ឆ្នាំ ២០២៥-២០២៦)។
ក្នុងជំនួបលើកដំបូងនេះភាគី KOICA បានណែនាំក្រុមទីប្រឹក្សា របស់អង្គការ Good nieghbors និងបានបង្ហាញសេចក្ដីព្រាងផែនការសកម្មភាពដែលនឹងត្រូវអនុវត្តរួមមាន ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីមជ្ឈមណ្ឌលឱ្យក្លាយជាគ្រូបង្គោល និងការបណ្ដុះបណ្ដាលមន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ឱ្យក្លាយជាគ្រូបង្គោលទាក់ទងនឹងការងារអភិវឌ្ឍន៍ជនបទ៕