ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា

ចែលរំលែក
photo 2021 01 12 12 09 09

នាព្រឹកថ្ងៃអង្គារ ១៤ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ លោកជំទាវ Liurka Rodriguez Borrios បានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីដែលបានផ្ដល់ពេលវេលាទទួលជួបលោកជំទាវ ជាលើកទីមួយក្នុងឆ្នាំ ២០២១នេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ ឯកអគ្គរដ្ឋទូតចំពោះបេសកម្មការទូតនៅកម្ពុជា និងបានថ្លែងអំណរគុណដល់ប្រទេសគុយបាដែលតែងតែជួយគាំទ្រ និងសហការជាមួយប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៧៩ មកម្លេះ ពេលនោះ ប្រទេសគុយបាបានជួយដល់កម្ពុជាផ្នែកសុខាភិបាលមានសម្ភារៈ និងបរិក្ខាពេទ្យ ។ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រើណាស់ ដូចជាការផ្លាស់ប្ដូរបទពិសោធន៍តាមរយៈការធ្វើទស្សនកិច្ចផ្សេងៗ ជាក់ស្ដែងកាលពីឆ្នាំ ១៩៩៩ ឯកឧត្ដមបណ្ឌិតសភាចារ្យបានចូលរួមអមដំណើរជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីក្នុងដំណើរទស្សនៈកិច្ចនៅប្រទេសគុយបា។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តថា កាលពីឆ្នាំកន្លងទៅរដ្ឋាភិបាលគុយបាន បានគ្រោងអញ្ជើញសម្ដេចតេជោ នាយករដ្ឋមន្រ្ដី ទស្សនៈកិច្ចនៅប្រទេសគុយបា ដើម្បីអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា គុយបា តែត្រូវបានអាក់ខានដោយសារការរាតត្បាតនៃជំងឺកូវីដ ១៩ ។

ជាការឆ្លើយតបលោកជំទាវ Liurka Rodríguez បានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជាដែលតែងតែជួយគាំទ្រដល់ប្រទេសគុយបា ជាពិសេសវិស័យកាទូតលើឆាកអន្ដរជាតិ ។ប្រទេសគុយបានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាលើវិស័យពាក់ព័ន្ធផ្សេងៗទៀតដូចជាវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទជាដើម។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងអំណរគុណប្រទេសគុយបាសារជាថ្មីម្ដងទៀត និងបានជម្រាបជូន អំពីមុខងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ទន្ទឹមហ្នឹងនេះក៏បានចូលជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។ ភាគីទាំងពីរបានពិភាក្សាគ្នា និងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិឲ្យកាន់តែល្អប្រសើបន្ថែមទៀតរវាងប្រទេសទាំងពីរជាពិសេសលើវិស័យអភិវឌ្ឍន៍ជនបទ ៕

photo 2021 01 12 12 09 09photo 2021 01 12 12 09 14photo 2021 01 12 12 09 17photo 2021 01 12 12 09 20photo 2021 01 12 12 09 36photo 2021 01 12 12 09 41photo 2021 01 12 12 09 44photo 2021 01 12 12 09 47

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ