ឯកឧត្ដម ផូ ផារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តការងារអង្គការមិនមែនរដ្ឋាភិបាល
- ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
![](https://www.mrd.gov.kh/wp-content/uploads/2024/12/photo_2024-12-06_21-56-33-1000x750.jpg)
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមជាអធិបតីក្នុងការបើកកិច្ចប្រជុំស្ដីពី ការបូកសរុបវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តការងារអង្គការមិនមែនរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកបច្ចេកទេស លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីមកពីអង្គការដៃគូមិនមែនរដ្ឋាភិបាល និងមន្ត្រីជំនាញពាក់ព័ន្ធ ចំនួន៥៧រូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង បូកសរុបវឌ្ឍនភាពការងាររបស់អង្គការមិនមែនរដ្ឋាភិបាលប្រចាំឆ្នាំ២០២៤ រួមជាមួយបញ្ហាប្រឈមមួយចំនួន ដែលបានស្នើសុំមកក្រសួងដើម្បីដោះស្រាយ។
ជាកិច្ចបញ្ចប់ ឯកឧត្ដមប្រធានអង្គប្រជុំ បានធ្វើការថ្លែងអំណរគុណយ៉ាងក្រៃលែង និងវាយតម្លៃខ្ពស់ដល់អង្គដៃគូមិនមែនរដ្ឋាភិបាល ដែលតែងតែសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានខិតខំអនុវត្តគម្រោងរបស់ខ្លួន ក្នុងន័យជួយកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋនៅជនបទកម្ពុជា។