ឯកឧត្តម ជួប សំអាត អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី
- ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តមណ្ឌលគីរី៖ នាថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជួប សំអាត អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ នៅសាលាខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី នៃអនុគណៈកម្មាធិការប្រតិបត្តិនៃគ.វ.រ។
សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័នទាំងអស់ និងលោក លោកស្រី និងមន្ត្រីជំនាញជំនាញពាក់ព័ន្ធប្រមាណជាង៤០០រូបផងដែរ ។