ឯកឧត្តម ផូ ផារិទ្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ នៃ “ក្រុមការងារអន្តរក្រសួង ដើម្បីដាក់ចេញនូវកម្មវិធីពិសេស ជុំរុញការ វិនិយោគក្នុងខេត្តទាំង៤ នៅភូមិភាគឦសាន “នៃប្រទេសកម្ពុជា

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងកិច្ចប្រជុំលើកទី២ នៃ “ក្រុមការងារអន្តរក្រសួង ដើម្បីដាក់ចេញនូវកម្មវិធីពិសេសជុំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភូមិភាគឦសាន ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណ:កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។  កិច្ចប្រជុំអន្តរក្រសួងនេះមានការចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាល នៃគណះអភិបាលខេត្តទាំង ៤ និងអភិបាលរង នៃគណអភិបាលខេត្តទាំង៤ (ខេត្តមណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ក្រចេះ) សរុប ចំនួន ៦០នាក់ នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

 

កិច្ចប្រជុំអន្តរក្រសួងលើកទី២ខាងលើនេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សា លើចំណុចសំខាន់ៗនៃសេចក្តីព្រាងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភូមិភាគឦសាន រួមមានសសរស្តម្ភសកម្មភាពទី១ ទាក់ទងនឹងការ វិនិយោគ សាធារណៈ, សសរស្តម្ភសកម្មភាពទី២ ទាក់ទងនឹងការវិនិយោគឯកជន និងយន្តកាតាមដាន និងវាយតម្លៃ ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ