ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការខ្លឹមសារ សម្រាប់ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
- ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការខ្លឹមសារ សម្រាប់ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។
ជាលទ្ធផល អនុគណៈកម្មការខ្លឹមសារ មានវឌ្ឍនភាពការងារដូចខាងក្រោម ៖
១.បានបញ្ចប់ការរៀបចំបទអន្តរាគមន៍សម្រេច ១០០%
២. បាន និងកំពុងកែសម្រួលសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាពការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
៣. បានទទួល និងបានផ្ដល់យោបល់លើសេចក្ដីព្រាងបទបង្ហាញកម្មវិធីទី២ និងកម្មវិធីទី៤
៤. បានរៀបចំសេចក្ដីព្រាងសុន្ទរកថាបើក និងសុន្ទរកថាបិទ ដោយឡែកសម្រាប់សុន្ទរកថាស្វាគមន៍ និងរបាយការណ៍បូកសរុបលទ្ធផលសន្និបាត ពុំទាន់រៀបចំនៅឡើយដោយត្រូវរងចាំខ្លឹមសារ និងទិន្នន័យពីរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួង
៥.បានផ្ដល់ចំណុចគោលសំខាន់ៗ និងបានជំរុញកម្មវិធីទី១ និងកម្មវិធីទី៣ ដើម្បីរៀបចំបង្ហាញឱ្យបានទាន់ពេលវេលា។
៦.អនុគណ:កម្មការខ្លឹមសារ នឹងប្រជុំជាលើកទី៥ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០ នាទីព្រឹក ។