ឯកឧត្តម ហួត សារឹម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប
- ១ ថ្ងៃមុន ថ្ងៃទី៤ ខែធ្នូ ២០២៤
- សកម្មភាពក្រសួង
ខេត្តកែប ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ រប់សមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប។
បន្ទាប់ពីបញ្ចប់សេចក្ដីរាយការណ៍សង្ខេបពីរបាយការណ៍លទ្ធផលការងារក្នុងត្រីមាសទី៤ ដោយលោកប្រធានមន្ទីររួចមក ឯកឧត្តមអនុរដ្ឋលេខាធិការ បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់មន្ត្រីរាជការទាំងអស់នៃមន្ទីរដែលបានដាក់ចេញក្នុងផែនការប្រចាំឆ្នាំ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហួត សារឹម បានពាំនាំសារផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹក ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ក្រោមឱវាទក្រសួង៕