លោកជំទាវ ឡាច សាម៉ន អញ្ជើញចូលរួម “កម្មវិធីទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍”
- ១ ថ្ងៃមុន ថ្ងៃទី៣ ខែធ្នូ ២០២៤
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួម “កម្មវិធីទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍” ក្រោមអធិបតីភាពឯកឧត្តម អៀង ម៉ូលី ទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ អញ្ជើញចូលរួមក្នុងកម្មវិធីនេះដែរមានតំណាងពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ៥៣០នាក់ នៅសាលសន្និសីទចតុមុខ ។
កម្មវិធីបានប្រព្រឹត្តទៅក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ាគ្រឹះឆ្ពោះទៅបញ្ចប់អេដស៍” ក្នុងគោលបំណងបង្ហាញ ការផ្ដាជ្ញាចិត្តដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធនឹងការរីករាលដាលមេរោគអេដស៍ ឈានទៅបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍នៅកម្ពុជា៕