ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅពិនិត្យ និងវាយតម្លៃគម្រាងស្ថាបនាស្ពាន និងលូប្រអប់ ចំនួន៣កន្លែង នៅខេត្តប៉ៃលិន

ចែលរំលែក

នាថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅពិនិត្យ និងវាយតម្លៃគម្រាងស្ថាបនាស្ពាន និងលូប្រអប់ នូវ គម្រោងលេខ (DRR-NC-2019-No.062) ដើម្បីធ្វើការប្រគល់ទទួលបញ្ចប់រយៈពេលធានាសុពលភាពនៃការស្ថាបនាស្ពាន ចំនួន៣កន្លែង ប្រវែងសរុប ៥៧ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ក្នុងនោះ (ស្ពានប្រវែង ១៥ ម៉ែត្រ ចំនួន១កន្លែង ២៤ ម៉ែត្រ ចំនួន១កន្លែង និងស្ពាន ប្រវែង ១៨ ម៉ែត្រ ចំនួន១កន្លែង) ព្រមទាំងលូប្រអប់មុខពីរ ចំនួន២កន្លែង និងលូប្រអប់មុខពីរបង្កប់ ចំនួន២កន្លែង ស្ថិតនៅផ្លូវ ខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ថៃ ពីភ្នំកុយ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទៅច្រកចៅសែន ស្រុកសំឡូត ខេត្តបាត់ដំបង ដែល អនុវត្តដោយកងកម្លាំងវិស្វកម្មអគ្គបញ្ជាការដ្ឋាន នៃអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

ជាលទ្ធផល គណៈកម្មការអន្ដរក្រសួង បានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាពរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ