ឯកឧត្ដម  យឹម ជុង អញ្ជើញជាគណ:អធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៤ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥

ចែលរំលែក

ខេត្តឧត្ដរមានជ័យ៖  នាព្រឹកថ្ងៃសុក្រ ១៤រោចខែ កត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម  យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៤ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទ សរុបចំនួន ១៨រូប ស្រី ១រូប។

 

បន្ទាប់ពី លោក ហេង សុខអេង ប្រធានមន្ទីរ បានធ្វើរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារត្រីមាសទី៤  និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៥។  ឯកឧត្ដមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ទៅលើការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការរបស់មន្ទីរទាំងមូល។

 

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមចំណែកក្នុងការអភិវឌ្ឍជនបទ នៅព្រះរាជាណាចក្រកម្ពុជា តាំងពីរាជរដ្ឋាភិបាលកម្ពុជា អាណត្តិកន្លងទៅ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយនៅ អាណត្តិទី៧ នេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

 

មុននឹងបញ្ចប់ ឯកឧត្តម ប្រធានអង្គប្រជុំ បានផ្ដល់អនុសាសន៍ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការរបស់មន្ទីរដូចខាងក្រោម៖

១-ត្រូវបន្ដថែរក្សាការពារ សុខសន្តិភាព និងសមិទ្ធផល ព្រមទាំងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែម។

២- ជាទិសដៅ ដោយផ្អែកលើការវិភាគមុខងាររបស់ក្រសួង ចាប់ពីឆ្នាំ២០២៥ តទៅ យើងនឹងអនុវត្តកម្មវិធីអាទិភាពចំនួន ០៥ គឺ៖

◦ 1-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ ប្រកបដោយភាពធន់

◦ 2-ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទប្រកបដោយនិរន្តរភាព

◦ 3-ការអភិវឌ្ឍសហគមន៍ និងចលនាភូមិគំរូ

◦ 4-ពិពិធកម្មសេដ្ឋកិច្ច និងនវានុវត្តន៍ការងារ

◦ 5-ការពង្រឹងស្ថាប័ន គោលនយោបាយ និងសហប្រតិបត្តិការ។

៣-មន្ទីរត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិត  និងបន្តកិច្ចសហការ ល្អជាមួយមន្ទីរពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការមិនមែនរដ្ឋាភិបាលជាដៃគូ ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទឱ្យកាន់តែល្អប្រសើរ។

៤-មន្ទីរត្រូវបង្កើនការផ្សព្វផ្សាយសមិទ្ធផលនានារបស់ក្រសួងដែលបានអនុវត្តកន្លងមក ។

៥-ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ