ឯកឧត្តម អុិន ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាការវាយតម្លៃការអភិវឌ្ឍភូមិគំរូ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ  ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាការវាយតម្លៃការអភិវឌ្ឍភូមិគំរូ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ សរុបចំនួន ១៨រូប។

 

បន្ទាប់ពីការធ្វើបទបង្ហាញស្តីពីលទ្ធផលនៃការវាយតម្លៃភូមិគំរូទាំង៣០ ភូមិ នៅក្នុងខេត្តទាំង៣ គឺ ខេត្តកំពង់ស្ពឺ តាកែវ និងខេត្តត្បូងឃ្មុំ ដោយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានអនុញ្ញាតឱ្យមានការពិភាក្សា និងចូលរួមយោបល់ពីអង្គប្រជុំទៅលើដំណើរការ និងនីតិវិធីនៃការវាយតម្លៃភូមិគំរូទាំង៣០ ភូមិ។ ជាលទ្ធផលនៃកិច្ចប្រជុំទទួលបានការពិភាក្សា និងយោបល់ចូលរួមល្អៗ ពីអង្គប្រជុំប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល ដែលស្ថិតក្នុងទស្សនៈតែមួយគឺ “រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ”  ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ