នាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤

ចែលរំលែក

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ចាន់ ច្រិប ប្រធាននាយកដ្ឋានស្ដីទី នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤ របស់នាយកដ្ឋាន ដោយមានការអញ្ជើញចូលរួម ថ្នាក់ដឹកនាំលោក និងមន្ត្រីរាជការសរុបចំនួន ១៨រូប ស្ត្រីចំនួន ០៥រូប។

អង្គប្រជុំ បានពិនិត្យ និងពិភាក្សាលើរបាយការណ៍លទ្ធផលការងារ និងការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់អង្គភាពសវនកម្មឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់៕ឯកឧត្ដម ប៉ា សុខុម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ និងលើកទិសដៅការងារត្រីមាសទី១ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង

 

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤  ឯកឧត្ដម ប៉ា សុខុម រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលផែនការសកម្មភាពវិស័យអភិវឌ្ឍន៍ជនបទ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ និងលើកទិសដៅការងារត្រីមាសទី១ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំក៏មានការអញ្ជើញរចូលរួមពីសំណាក់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អនុរដ្ឋលេខាធិការ, លោក ពេជ្រ កែវមុនី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង,  ឯកឧត្ដម លោកជំទាវ ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទប្រចាំខេត្តកំពង់ឆ្នាំង លោកប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសរុប៧២រូប ស្រី១២រូប។ កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ និងលើកទិសដៅការងារត្រីមាសទី១ឆ្នាំ២០២៥ របស់មន្ទីរ ដោយផ្ដោតលើចំណុចខ្លាំង ចំណុចខ្សោយ  បញ្ហាប្រឈម ការស្វែងរកដំណោះស្រាយ និងការដាក់ចេញទិសដៅការងារបន្ដដែលមានប្រសិទ្ធភាព។

 

បន្ទាប់ពីកិច្ចប្រជុំរួចមក ប្រតិភូបានបន្ដចុះពិនិត្យការស្ថាបនាផ្លូវជនបទ របស់គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ( SAAMBAT) ប្រវែង ៧,៥០គ.ម ស្ថិតនៅក្នុងឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ដែលសម្រេចលទ្ធផលបាន ៣៣%៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ