ឯកឧត្ដម លី ណារុន បិទសិក្ខាសាលាបូកសរុបលទ្ធផលការងារឥណទានជនបទ ប្រចាំឆ្នាំ២០២៤

ចែលរំលែក

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ឯកឧត្ដម លី ណារុន រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គភាពគ្រប់គ្រងគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារឥណទានជនបទប្រចាំឆ្នាំ២០២៤។

 

សិក្ខាសាលានេះមានការចូលរួមមានពី លោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងជាប្រធានអង្គភាពគ្រប់គ្រងគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ  លោកអនុប្រធានអង្គភាពគ្រប់គ្រងគម្រោងឥណទានក្រសួង លោកប្រធាន-អនុ ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានអង្គភាពអនុវត្តគម្រោងឥណទានខេត្តទាំង១៤ សរុបចំនួន ៥២រូប ស្រី ១០រូប។​ គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងរៀបចំ

ផែនការអនុវត្តបន្ត លើការងារគម្រោងឥណទានជនបទ និងសហគមន៍សន្សំប្រាក់។

 

ក្នុងឱកាសនោះ ឯកឧត្ដម លី ណារុន បានផ្តល់អនុសាសន៍ និងសំណូមពរមួយចំនួនដូចខាងក្រោមនេះ ៖

១.ពិនិត្យ និងរៀបចំគោលនយោបាយ គាំទ្រអនុវត្តការងារឥណទានបន្ត

២.ពិនិត្យ និងរៀបចំកែសម្រួលយន្តការ រចនាសម្ព័ន្ធគ្រប់គ្រង ធ្វើការកែសម្រួលលើគោលការណ៍ឥណទាន និងការធ្វើនិយ័តកម្ម ការងារមួយចំនួនទៀតរបស់គម្រោងឥណទានអភិវឌ្ឍន៍ជនបទឱ្យមានប្រសិទ្ធភាពខ្ពស់

៣.បន្តការផ្តល់ឥណទានជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ស្របច្បាប់ ដោយស្របតាមការណែនាំរបស់ក្រសួង

៤.ពង្រឹង និងជំរុញប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដោយអនុវត្តតាមផែនការយុទ្ធសាស្ត្រដែលបានរៀបចំឡើងដែលថ្នាក់ដឹកនាំបានសម្រេច

៥.ផ្តល់ការបណ្តុះបណ្តាលជំនាញដល់មន្រ្តីអនុវត្តគម្រោងលើការងារប្រតិបត្តិការហិរញ្ញវត្ថុ និងរដ្ឋបាល

៦.ពង្រឹងការផ្តល់សេវាឥណទានដល់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព គុណភាព និងរហ័សទាន់ចិត្ត៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ