លោកស្រី នួន មុនីចិន្តា អញ្ជើញប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច នៅស្រុកអូរជុំ
- ៦ ម៉ោងមុន ថ្ងៃទី២៣ ខែវិច្ឆិកា ២០២៤
- សកម្មភាពក្រសួង
ខេត្តរតនគិរី ៖ នាថ្ងៃពុធ , ព្រហស្បតិ៍ ៥ ,៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ព្រៅ និងទំពួន ចំនួន ២សហគមន៍ នៅភូមិកាលង ឃុំល្បាំង១ ស្រុកលំផាត់ និង ភូមិល្អឹនជង ឃុំល្អឹនជង ស្រុកអូរជុំ ខេត្តរតនគិរី ។
កម្មវិធីនេះមានការចូលរួមពីតំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អភិបាលរងស្រុក មេឃុំ ប្រធានភូមិ មន្ទីរពាក់ព័ន្ធ តំណាងអង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច (ICSO) និងជនជាតិដើមភាគតិច សរុបចំនួន ១៩៧នាក់ ស្រី ៨៤នាក់។
ជាលទ្ធផល ជនជាតិដើមភាគតិចទាំងពីរសហគមន៍ បានសម្ដែងនូវសេចក្តីរីករាយដោយទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទក្នុងការផ្តល់អត្តសញ្ញាណផ្លូវការជូនពួកគាតដោយស្របច្បាប់៕