ឯកឧត្តម ជា ស្រ៊ុន ចុះត្រួតពិនិត្យការដ្ឋានស្ថាបនាស្ពានបេតុង ១ កន្លែង នៅស្រុកកណ្តៀង

ចែលរំលែក

ខេត្តពោធិ៍សាត់÷ នាថ្ងៃព្រហស្បតិ៍  ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ  ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ អៀង  អនុរដ្ឋលេខាធិការ ទទួលបន្ទុកនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ និងលោកអភិបាលស្រុកកណ្តៀង បានអញ្ជើញទៅត្រួតពិនិត្យការដ្ឋានស្ថាបនាស្ពានបេតុង ចំនួន ១ កន្លែង ប្រវែង ៧៥ម៉ែត្រ ទទឹង ៨ម៉ែត្រស្ថិតនៅភូមិស្ពាន ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

បន្ទាប់ពីបានពិនិត្យស្ថានភាពជាក់ស្តែងរួចមកក្រុមការងារបានពិនិត្យឃើញថា៖

– ទឹកបានស្រកផុតក្បាលស្ពានទាំងសងខាង ហើយកងវិស្វកម្មបានជីករណ្តៅគ្រឹះទាំងសងខាងដើម្បីធ្វើតេស្តសសរគ្រឹះ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីជំនាញ គ.ត.វ ក៏បានចុះត្រួតពិនិត្យធ្វើតេស្តពីភាពធន់នៃសសរគ្រឹះរួចរាល់ហើយដែរ។

– បច្ចុប្បន្នកងវិស្វកម្មបាន នឹងបន្តជីកដីក្បាលស្ពានទាំងសងខាងដើម្បីបន្តការងារកាត់ក្បាលសសរគ្រឹះ និងការងារចាក់បេតុងជើងតាង។

ក្រោយពីបញ្ចប់ការត្រួតពិនិត្យការដ្ឋានរួចមកក្រុមការងារបានប្រជុំពិភាក្សាគ្នា និងបានកត់សម្គាល់ថា ការដ្ឋាននេះអាចបន្តការសាងសង់ទៀតបាន ដោយពុំមានឧបសគ្គរាំងស្ទះអ្វីឡើយ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ