ឯកឧត្តម គុយ ឆាយ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង

ចែលរំលែក

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤  ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សឹម សុខព្រី អនុរដ្ឋលេខាធិការ  លោក សេង សីលា  អភិបាលរងខេត្ត ឯកឧត្តម ហុក បូទី ទីប្រឹក្សាអមក្រសួងអភិវឌ្ឍន៍ជនបទ លោកប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង សរុបចំនួន ៤៨ រូប ស្រី ១៣ រូប ។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងការស្រលាញ់រាប់អានដ៍ជ្រាលជ្រៅបំផុតពីសំណាក់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាពេលនោះ។

 

បន្ទាប់ពីបានស្ដាប់មតិស្វាគមន៍របស់ឯកឧត្តមអភិបាលរងខេត្ត និងការអានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដ ឆ្នាំ២០២៥ ដោយលោកប្រធានមន្ទីររួចមក ឯកឧត្តមរដ្ឋលេខាធិការបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នាពេលកន្លងមក និងបានបន្ដដឹកនាំការពិភាក្សាកែលម្អលើចំណុចខ្វះខាតក្នុងរបាយការណ៍ដើម្បីឲ្យមានលក្ខណ:គ្រប់ជ្រុងជ្រោយ។

 

ជាបន្ត ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីគោលនយោបាលរបស់រាជរដ្ឋាភិបាល ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដាំផ្ញើរដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងអស់ពង្រឹងប្រសិទ្ធិភាពក្នុងការបំពេញ ភារ:កិច្ចដូចខាងក្រោម ៖

-បន្ដអនុវត្តកម្មវិធីអាទិភាពទាំង៤របស់ក្រសួងឲ្យបានសកម្មបន្ថែមទៀត ដើម្បីឆ្លើយតបនឹងចក្ខុវិស័យរបស់ក្រសួង

-បន្ដថែរក្សាសមិទ្ធផលដែលមានស្រាប់របស់ក្រសួង និងពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀត

-បន្ដខិតខំពង្រឹងសមត្ថភាពឲ្យកាន់តែស៊ីជម្រៅអំពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤-២០២៨

-បន្ដចុះពិនិត្យការអនុវត្តគម្រោងដៃគូរឲ្យបានជាប់ជាប្រចាំ និងណែនាំអ្នកទទួលការសាងសង់ផ្លូវពង្រឹងគុណភាពសំណង់ និងរៀបចំសុវត្ថិភាពចរាចរណ៍ឲ្យបានត្រឹមត្រូវ

-បន្ដចុះសួរសុខទុក្ខដល់មន្ត្រីដែលមានជំងឺ  និងមរណភាព។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ