លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានបានដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍
៣១ នាទីមុន ថ្ងៃទី២៤ ខែវិច្ឆិកា ២០២៤
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្រសួងរ៉ែ និងថាមពល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា។
សូមបញ្ជាក់ជូនផងដែរថា ក្រសួងរ៉ែ និងថាមពល បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានធ្វើការវាយតម្លៃ និងពិភាក្សាលើការងារសំខាន់ៗរួមមាន៖ វិស័យរ៉ែ, វិស័យប្រេងកាត, វិស័យថាមពល និងការងារសង្គម និងសម្ព័ន្ធមេត្រីភាព៕