ឯកឧត្តម ឈឹម សៅគី អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាត្រួតពិនិត្យចុងក្រោយលើសេចក្ដីព្រាងបទដ្ឋានបច្ចេកទេសផ្លូវជនបទ
១ ម៉ោងមុន ថ្ងៃទី៤ ខែធ្នូ ២០២៤
ខេត្តរតនគីរី៖ នាថ្ងៃពុធ ០៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគីរី និងមន្រ្តីជំនាញបានចូលរួមជាមួយ ក្រុមការងារអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោក ជា សែម អគ្គនាយករងបច្ចេកទេស និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់-ទទួល ការងារថែទាំផ្លូវជាលក្ខណៈប្រចាំ ឆ្នាំ២០២៤ ចំនួន ០៦ខ្សែ មានប្រវែងសរុប ៩៥ ៨០០ម៉ែត្រ ស្ថិតនៅស្រុកកូនមុំ ស្រុកវើនសៃ ស្រុកបរកែវ និងស្រុកអូរយ៉ាដាវ ខេត្តរតនគីរី៕