លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ជួបប្រជុំជាមួយក្រុមទីប្រឹក្សាគ្រប់គ្រងគម្រោង
- ៤ ម៉ោងមុន ថ្ងៃទី១៤ ខែវិច្ឆិកា ២០២៤
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងក្រុមការងារ បានជួបប្រជុំជាមួយក្រុមទីប្រឹក្សាគ្រប់គ្រងគម្រោង (PMC) ដែលទើបនឹងជ្រើសរើសបានសម្រាប់ទទួលអនុវត្តគម្រោង “ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មកម្ពុជា” នៅខេត្តតាកែវ។ គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីណែនាំខ្លួនរបស់ក្រុមទីប្រឹក្សា និងពិភាក្សាលើការរៀបចំរចនាសម្ព័ន្ធចាប់ផ្តើមអនុវត្តគម្រោង។
សូមបញ្ជាក់ថា៖ គម្រោងនេះបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា (RD) កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ រវាងក្រសួងអភិវឌ្ឍន៍ជនបទ និងសាជីវកម្មអភិវឌ្ឍន៍ជនបទកូរ៉េ (KRC) ។ គម្រោងនេះជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលកូរ៉េ ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ KRC ក្រោមការសម្របសម្រួលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលនឹងអនុវត្តរយៈពេល ០៥ឆ្នាំ (២០២៤~២០២៨)៕