ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្រសួងរ៉ែ និងថាមពល
៣៤ នាទីមុន ថ្ងៃទី២១ ខែវិច្ឆិកា ២០២៤
ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃសុក្រ ១១កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង លោក កាយ សុខជា អនុប្រធានមន្ទីរ បានអញ្ជើញបើក និងបិទវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងមន្ទីរ ស្តីពី តួនាទី ភារកិច្ច និងឌីជីថលលោក ជូនដល់ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីររាជការមន្ទីរ សរុបចំនួន ៥០រូប ស្រី៩រូប ។
វគ្គបណ្ដុះបណ្ដាលនេះ បានដំណើរការរយៈពេលមួយថ្ងៃ ដែលរៀបចំដោយ ការិយាល័យបណ្ដុះបណ្ដាល និងស្រាវជ្រាវ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដោយផ្តោតលេីប្រធានបទសំខាន់ចំនួន៤ រួមមាន ការប្រើប្រាស់ Telegram Facebook និង Zoom, របៀបនៃការថតរូប ឬវីដេអូ និងការជ្រើសរើស ឬរក្សាទុកដាក់រូបភាព, រំលឹកតួនាទី ភារកិច្ច ថ្នាក់ដឹកនាំ និងមន្ត្រី, និងការប្រមូលព័ត៌មាន និងសរសេរអត្ថបទ ឬរបាយការណ៍៕