ឯកឧត្ដម សាន វិសាល អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ
- ១ ថ្ងៃមុន ថ្ងៃទី១២ ខែវិច្ឆិកា ២០២៤
- សកម្មភាពក្រសួង
ខេត្តកោះកុង ៖ នាថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម សាន វិសាល រដ្ឋលេខាធិការ និងជានាយកគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំមន្រ្តីបច្ចេកទេស នៃអង្គភាពគ្រប់គ្រងគម្រោង (PMU) និងមន្រ្តីបច្ចេកទេសនៃអង្គភាពអនុវត្តគម្រោង (PIU) របស់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាពការងារលើការងារស្ថាបនាផ្លូវក្រាលបេតុង និងកៅស៊ូចំនួន ០១ខ្សែ ប្រវែង ១៩,៨៣៧គីឡូម៉ែត្រ និងស្រះទឹកចំនួន ១កន្លែង ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីត្រៀមទទួលបេសកកម្មរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលនឹងមកបំពេញបេសកកម្ម និងត្រួតពិនិត្យនូវវឌ្ឍនភាពការងារនាថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ៕