ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីចំណេះដឹងអំពីផ្លូវ និងស្ពាន នៅទីស្នាក់ការកណ្តាលធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន

ចែលរំលែក

សាធារណរដ្ឋប្រជាមានិតចិន ៖ នាថ្ងៃចន្ទ៤កើត-សុក្រ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤-៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជានាយកគម្រោងសាងសង់ឡើងវិញបន្ទាន់ផ្លូវជនបទ (ERRRP) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក នី រាជ មន្រ្តីគម្រោង បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពីចំណេះដឹងអំពីផ្លូវ និងស្ពាន ដែលរៀបចំឡើងដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅទីស្នាក់ការកណ្តាលធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ សិក្ខាសាលានេះមានការចូលរួមពីបណ្តាប្រទេស ដែលមានកិច្ចសហប្រតិបត្តិការជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដូចជា កម្ពុជា ឡាវ ឥណ្ឌា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ស្រីលង្ការ បង់ក្លាដេស និងនេប៉ាល់ សរុបចំនួន៣០នាក់។

 

សិក្ខាសានេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ផ្នែកផ្លូវ ស្ពាន និងបច្ចេកវិទ្យាចុងក្រោយ របស់សាធារណរដ្ឋប្រជាមានិតចិន ជាពិសេសផ្លាស់ប្តូរចំណេះដឹងទៅវិញទៅមក៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ