ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមជាសហអធិបតី ក្នុងពិធីអបអរសាទរខួបគម្រប់ ១០ឆ្នាំ នៃភាពជាដៃគូនៅកម្ពុជារបស់អង្គការវ័តអេត

ចែលរំលែក

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាសហអធិបតីជាមួយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Karlene Maywald ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការវ័តធឺអេតប្រចាំប្រទេសអូស្ត្រាលី ក្នុងពិធីអបអរសាទរខួបគម្រប់ ១០ឆ្នាំ នៃភាពជាដៃគូនៅកម្ពុជារបស់អង្គការវ័តអេត (Celebrating Ten Years of Partnership in Cambodia-WaterAid) ដោយមានការអញ្ជើញចូលរួមពីស្ថានទូតអូស្ត្រាលីនៅកម្ពុជា តំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងអភិបាលនៃគណៈអភិបាលខេត្តពាក់ព័ន្ធ និងមន្ទីរពាក់ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍនានាក្នុងវិស័យទឹកស្អាត និងអនាម័យ សរុបប្រមាណ ១៥០នាក់៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ