ឯកឧត្តម គុយ ឆាយ អញ្ជើញចូលរួមទិវាជាតិអាហារូបត្ថម្ភលើកទី១១ ក្រោមប្រធានបទ អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន
- ៤ ម៉ោងមុន ថ្ងៃទី៧ ខែវិច្ឆិកា ២០២៤
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាថ្ងៃពុធ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមទិវាជាតិអាហារូបត្ថម្ភលើកទី១១ ក្រោមប្រធានបទ អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន នៅសណ្ឋាគារ សាន់&ម៉ូន ក្រោមអធិបតីភាពឯកឧត្ដមវេជ្ជបណ្ឌិត ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្ដី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមការងារសម្របសម្រួលសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ រាជធានី ខេត្ត តំណាងស្ថានទូតសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ UNN, SUN CSA, SUN Bunsiness, SUN Donors, គ្រឹះស្ថានសិក្សា វិទ្យាស្ថានស្រាវជ្រាវ វិស័យសាធារណៈ និងឯកជន អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយដែលមានអ្នកចូលរួមសរុបប្រមាណ ៣៥០នាក់។
គោលបំណងនៃទិវានេះ គឺដើម្បី អប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃសន្ដិសុខស្បៀង និងអាហារូបត្ថម្ភក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍន៍ធនធានមនុស្ស ប្រសិទ្ធភាពការងារ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។
លទ្ធផលរំពឹងទុកនៃការប្រារព្ធទិវានេះ ៖
– ប្រជាពលរដ្ឋទាំងអស់នឹងទទួលបានសារអប់រំអំពីអាហារូបត្ថម្ភសំខាន់ៗពីសម្ដេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃសន្ដិសុខស្បៀង និងអាហារូបត្ថម្ភក្នុងការចូលរួមចំណែកដល់ការរស់នៅរបស់ខ្លួន
– ទាក់ទាញឱ្យមានការចូលរួមកាន់តែច្រើនដើម្បីកែលម្អស្ថានភាពអាហារូបត្ថម្ភក្នុងការចូលរួមចំណែកដល់ការរស់នៅរបស់ខ្លួន
– ភាគីពាក់ព័ន្ធនឹងបង្កើតយុទ្ធសាស្រ្តថ្មីៗ និងចាត់វិធានការដើម្បីជម្រុញឲ្យមានការផ្លាស់ប្ដូរក្នុងសង្គម៕