ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវជាលក្ខណៈខួប ចំនួន ២ខ្សែ នៅស្រុកក្រវាញ និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

ចែលរំលែក

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃអង្គារ ៥កើត ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវជាលក្ខណៈខួប ចំនួន ២ខ្សែ ប្រវែងសរុប ១០ ៣០០ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅឃុំព្រងិល សង្កាត់រលាប សង្កាត់ចំរើនផល ស្រុកក្រវាញ និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។

បន្ទាប់ពីបានធ្វើការពិនិត្យរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកនូវការបញ្ចប់ការថែទាំផ្លូវជាលក្ខណៈខួបខាងលើ ជាស្ថាបពរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ