ឯកឧត្តម ទ្រី មេង អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពខ្សែផ្លូវចំនួន ០២គម្រោង
- ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តរតនគីរី ៖ នាថ្ងៃចន្ទ៤កើត-អង្គារ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់សុពលភាព ចំនួន ០២គម្រោង អនុវត្តដោយ នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ដូចខាងក្រោម៖
– គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ២ ១០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងចិញ្ចើមសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ចាប់ពីភូមិប៉ាអរ ទៅភូមិជ្រុង ឃុំកិះចុង ស្រុកបរកែវ ខេត្តរនគិរី។
– គម្រោងទី២ ៖ ការងារស្តារឡើងវិញផ្លូវដីល្បាយក្រួស ចំនួន ០១ខ្សែ ប្រវែង ៨ ០០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន ០១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០១កន្លែង ចាប់ពីភូមិជ្រុង ទៅភូមិរ៉យ ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគិរី។
បន្ទាប់ពីបានធ្វើការត្រួតពិនិត្យរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេច ឯកភាពទទួលយកនូវការបញ្ចប់សុពលភាពចំពោះគម្រោងទាំងពីរខាងលើ៕