លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានបានដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍
៧ នាទីមុន ថ្ងៃទី២៤ ខែវិច្ឆិកា ២០២៤
ខេត្តសៀមរាប៖ នាថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារ (គ.ត.វ) នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកដោយ ឯកឧត្តមបណ្ឌិត លឹម អ៉ីវ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមទី២ (គ.ត.វ) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យ និងវាយតម្លៃបច្ចេកទេសផ្លូវ ក្រាលកៅស៊ូ ២ជាន់ (Recial Road DBST)ពីត្រពាំងធំ ទៅឃុំចាន់ស ចំនួន ២ខ្សែប្រវែងសរុប ១៤ ៩០០ម៉ែត្រ។
កាចុះត្រួតពិនិត្យនេះមានការចូលរួមពីអមដោយ លោក វ៉ន ព្រហ្មលោម៉ា អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងលោក ឆាយ ឡេង អនុប្រធានការិយាល័យ រួមជាមួយ លោក ឡេង គឹមហៀង ប្រធានការិយាល័យផ្លូវជនបទ និងលោក គាន សេរីវុធ អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប។