លោក ផេង សំបូរ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាកម្រិតខ្ពស់ស្តីពីការបំពេញបន្ថែមរវាងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ នៅប្រទេសថៃ

ចែលរំលែក

ប្រទេសថៃ៖ នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណ:  និងជាតំណាងឧត្តមមន្រ្តីអាស៊ានក្នុងការអភិវឌ្ឍន៍ជនបទនិងលុបបំបាត់ភាពក្រីក្រ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ានស្តីពីការបំពេញបន្ថែមរវាងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ។ កិច្ចប្រជុំនេះបានពិភាក្សាប្រមូលធាតុចូល សម្រាប់បំពេញបន្ថែមដាក់ចូលក្នុងរបៀបវារៈរបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០។

 

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី ថ្នាក់ដឹកនាំជាឧត្តមមន្រ្តីអាស៊ាន តំណាងប្រទេសសមាជិកអាស៊ាន រួមជាមួយភាគី២រូបទៀតគឺ ឯកឧត្តម ថេង បញ្ញាធន អគ្គនាយកផែនការ នៃក្រសួងផែនការ និងលោក​​ ណូយ ជំនាញ តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ