ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
១ ម៉ោងមុន ថ្ងៃទី៣ ខែមករា ២០២៥
នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ជាសេនាធិការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់ក្នុងពង្រឹងការងាររដ្ឋបាល និងការគ្រប់គ្រងមន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា ទាំងវិន័យការងារ និងការអភិវឌ្ឍសមត្ថភាពមន្រ្តីឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។
ឈរលើមូលដ្ឋានខាងលើនេះ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៩ និង០០នាទី លោក លាភ សំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានដឹកនាំលោក លោកស្រីជាអនុប្រធាននាយកដ្ឋាន, ប្រធាន និងអនុប្រធានការិយាល័យក្រោមឱវាទ ប្រជុំបូកសរុបលទ្ធផលការងារខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២០ ដើម្បីរកពីចំណុចខ្លាំង ចំនុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីប្រសិទ្ធភាពការងារបន្ថែមទៀត ។