ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “Embracing Digital Transformation: Artificial Intelligence (AI) Governance for Leader of the Digital Government Committee”

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ ១៣រោច-ព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោក ប៊ុន ចាន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារបរិវត្តកម្មឌីជីថល ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “Embracing Digital Transformation: Artificial Intelligence (AI) Governance for Leader of the Digital Government Committee” រយៈពេល២ថ្ងៃ នៅសាកលវិទ្យាល័យអាមេរិកកាំង ភ្នំពេញ រៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

 

វគ្គបណ្តុះបណ្តាលខាងលើមានគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតដល់មន្រ្តីរាជការដែលជាសមាជិក សមាជិកានៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ពាក់ព័ន្ធទៅនឹងគុណសម្បត្តិ និងគុណវិបត្តិនៃបញ្ញាសិប្បនិមិត្ត (AI) ដែលបច្ចុប្បន្នបច្ចេកវិទ្យាមួយនេះបាននឹងកំពុងជ្រៀតចូលស្ទើរតែគ្រប់វិស័យ ទាំងរដ្ឋនិងឯកជន ដោយធ្វើយ៉ាងណាឱ្យយើងចេះចាប់យកផលប្រយោជន៍វិជ្ជមានឱ្យបានជាអតិបរិមាពីបញ្ញាសិប្បនិមិត្ត (AI)៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ