ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដមបណ្ឌិត ជា ចាន់តូ

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ១០រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅគេហដ្ឋាននៃសព ផ្ទះលេខ១៣៥ ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដមបណ្ឌិត ជា ចាន់តូ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណៈភាព កាលពីថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន និងប្រតិភូក្រសួង បានសំដែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកនូវមរណទុក្ខជាមួយ លោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ ព្រមទាំងក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ បាន សោយសុខ ក្នុងសុគតិភពកុំបីក្លាយទៅជាបការៈដទៃឡើយ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ