មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបោះឆ្នោតផ្តល់ទំនុកចិត្តជ្រើសរើសគណៈកម្មការគ្រប់គ្រងស្ថានីយផលិតទឹកផឹក
- ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពមន្ទីរ
ខេត្តប៉ៃលិន៖ នាថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោក គឺន សុគា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន និងជាប្រធានក្រុមសម្របសម្រួលថ្នាក់ខេត្តនៃគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានដឹកនាំមន្រ្តីការិយាល័យផ្គត់ផ្គង់ទឹកស្អាត ការិយាល័យថែទាំសុខភាពជនបទ មន្រ្តីសម្របសម្រួលគម្រោងថ្នាក់ក្រុង ថ្នាក់សង្កាត់ និងមន្រ្តីគម្រោងភូមិសន្តិភាព ចូលរួមកិច្ចប្រជុំ ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងភូមិផ្ទះភ្នំដំបង ភូមិបរតាំងស៊ូ ស្ថិតក្នុងសង្កាត់អូរតាវ៉ៅ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដើម្បីធ្វើការបោះឆ្នោតផ្តល់ទំនុកចិត្តជ្រើសរើសគណៈកម្មការគ្រប់គ្រងស្ថានីយផលិតទឹកផឹក (ទឹកភីដុងចំណុះ ២០លីត្រ)។
ជាលទ្ធផលសម្រេចបានដូចខាងក្រោម ៖
– នៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ បានបោះឆ្នោតជ្រើសរើស គណៈកម្មការគ្រប់គ្រងស្ថានីយផលិតទឹកផឹក (ទឹកភីដុងចំណុះ ២០លីត្រ) ដែលមានសមាសភាពឈរឈ្មោះចំនួន ៩នាក់ ស្រី ៤នាក់ គណៈកម្មការជាប់ឆ្នោតចំនួន ៥នាក់ ស្រី ២នាក់។
– នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា បានបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងស្ថានីយផលិតទឹកផឹក (ទឹកពីដុងចំណុះ ២០លីត្រ) មានសមាសភាពឈរឈ្មោះចំនួន ៩នាក់ ស្រីចំនួន ៤នាក់ លទ្ធផលគណៈកម្មការជាប់ឆ្នោតចំនួន ៧នាក់ ស្រីចំនួន ២នាក់៕