ឯកឧត្តម ម៉ា សុវណ្ណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យលើបញ្ហា ការប្រឈម ដែលប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិការសាធារណៈក្នុងរយៈពេល ៩ខែ

ចែលរំលែក

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃសុក្រ ៨រោច ខែអស្សុុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ា សុវណ្ណា អនុដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកែវសីមា ខេត្តមណ្ឌលគីរី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យលើបញ្ហានិងការប្រឈម ដែលប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកាសាធារណៈក្នុងរយៈ ពេល ៩ខែ កន្លងទៅ។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដោយមានការចូលរួមតំណាងវិស័យសំខាន់ៗអាទិភាពចំនួន ៧ រួមទាំងមន្ទីរជំនាញខេត្ត និងក្រុមការងារចម្រុះវិស័យបានសរុបចំនួន ៣៨នាក់ ។

 

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ ពិភាក្សា លើបញ្ហាប្រឈមនានា ដែលអាចចូលរួមដោះស្រាយបាន និងបានលើកឡើងក្នុងវេទិកាសាធារណៈ ដើម្បីពិនិត្យវឌ្ឍនភាពការងារសម្រាប់ត្រៀមបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងរៀបចំទិសដៅអនុវត្តការងារបន្តសំដៅធ្វើយ៉ាងណាឱ្យការងារកំពុងអនុវត្ត និងត្រៀមអនុវត្តកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ