ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញចូលរួមពិធីប្រកាសជ័យលាភី ឃុំ-សង្កាត់ ដែលមានការចូលរួមចលនាប្រណាំង “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២៤

ចែលរំលែក

រាជធានីភ្នំពេញ៖នាថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមពិធីប្រកាសជ័យលាភី ឃុំ-សង្កាត់ ដែលមានការចូលរួមចលនាប្រណាំង “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ប្រចាំឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

 

ពិធីប្រកាសនេះមានគោលបំណង ដើម្បីលើកទឹកចិត្តដល់ឃុំ-សង្កាត់ជ័យលាភីដែលបានអនុវត្ត និងរៀបចំមូលដ្ឋានរបស់ខ្លួនឱ្យមានអនាម័យ សោភ័ណភាពល្អ និងបរិស្ថានល្អ ស្របតាមក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ នៃគោលនយោបាយ “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព” និងជំរុញផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់ ទូទាំងប្រទេសឱ្យចូលរួមប្រតិបត្តិមេត្រីបរិស្ថាន ដើម្បីកម្ពុជាទទួលបាន “ភាពស្អាត” “ភាពបៃតង” និង“ចីរភាព”។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ