ឯកឧត្តម ម៉ា សុវណ្ណា បានចូលរួមកិច្ចប្រជុំពិគ្រោះ យោបល់ស្តីពី របកគំហើញ សំខាន់ៗ នៃការវាយតម្លៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិ បតេយ្យនៅថ្នាក់ក្រោមជាតិ
- ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ៦រោច ខែអស្សុច ឆស័ក ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំ ពិគ្រោះយោបល់ស្តីពីរបកគំហើញសំខាន់ៗ នៃការវាយតម្លៃកម្មវិធីជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។ កិច្ចប្រជុំនេះបាន ប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីយភាព ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងមាន ការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ១៤ រដ្ឋបាលថ្នាក់ក្រោមជាតិ៩ខេត្ត ជាអភិបាលរងខេត្ត អភិបាលរងស្រុក មេឃុំ/ចៅសង្កាត់ និងអង្គការសង្គមស៊ីវិល ចំនួន១៤ សរុបចំនួន ៧៩រូប ។
គួរបញ្ជាក់ផងដែរថា កម្មវិធីជាតិស្តីពីការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី១ (កជទី១) មានរយៈពេល ១០ឆ្នាំ (២០១០-២០២០ ) និងផ្តោតសំខាន់ទៅលើការងារកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៅ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដែលមានគោលការណ៍គ្រឹះចំនួន២ គឺទី១. គោលការណ៍ឯកភាពគ្នានៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងទី២. គោលការណ៍អភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិឱ្យស្របទៅនឹងគោលការណ៍ទាំង ៨នៃ ច្បាប់គ្រប់គ្រងអង្គការ។