ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
- ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកផុស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំចោងម៉ោង ស្រុកទឹកផុស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីត្រួតពិនិត្យការគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល អាណត្តិទី៧។
ក្នុងអង្គវេទិកានេះ មានវត្តមានអញ្ជើញចូលរួមពីលោក អឿន ធារិទ្ធ និងលោក អៀង ស៊ីថា ដែលជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ព្រមទាំងលោក លោកស្រី តំណាងក្រុមការងារថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋមកពីភូមិទាំង ៨ ក្នុងឃុំចោងម៉ោង សរុបចំនួន ៤៤០នាក់៕