
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ លើកទី១១ ឆ្នាំ២០២៥
៥ ថ្ងៃមុន ថ្ងៃទី១៤ ខែមេសា ២០២៥
ខេត្តពោធិ៍សាត់ ៖ នារសៀលថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោក ធីម សុធារ៉ា ប្រធានមន្ទីរមន្ទីរ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្ត ខែវិច្ឆិកា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរ លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យ ជំនាញទាំង១០ សរុបចំនួន ២៦នាក់ ស្រ្តី ៨នាក់។
កិច្ចប្រជុំនេះបានពិភាក្សាលើរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរព្រមទាំងបានលើកទិសដៅអនុវត្តបន្ត សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៤ ផងដែរ៕