កិច្ចប្រជុំកម្រិតបច្ចេកទេសលើការពិនិត្យខ្លឹមសារសៀវភៅ «វដ្ដជីវិត» របស់ជនជាតិដើមភាគតិចពរ ដឹកនាំដោយ ឯកឧត្តម អុិន ចន្ថា
៣ ម៉ោងមុន ថ្ងៃទី២៤ ខែវិច្ឆិកា ២០២៤
ខេត្តសៀមរាប៖ នាថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោក ឡេង គឹមហៀង ប្រធានការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងក្រុមមន្ដ្រីជំនាញ បានចុះពិនិត្យផ្លូវដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប មានផ្លូវចំនួន ២ខ្សែ បានលិចទឹក ប្រវែង ២,៨០គីឡូម៉ែត្រ។
បន្ទាប់មក ក្រុមមន្ដ្រីជំនាញបានបន្តចុះពិនិត្យមើល ការងារថែទាំផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ២ខ្សែ ប្រវែងសរុប ១៤,៩០គីឡូម៉ែត្រ ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងឃុំចាន់ស ស្រុកសូទ្រនិគម ដែលជាលទ្ធផលសម្រេចបាន ៩០%៕