លោក គឺន សុគា ដឹកនាំ និងសម្របសម្រួលការបោះឆ្នោតផ្តល់ទំនុកចិត្តជ្រើសរើស គណៈកម្មការគ្រប់គ្រងស្ថានីយផលិតទឹកផឹក និងគណ:កម្មការគ្រប់គ្រងស្ថានីយប្រព័ន្ឋ ចែកចាយ ទឹកតាមបំពង់ទុយោខ្នាតតូចនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ
- ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តប៉ៃលិន៖ នាថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤ លោក គឺន សុគា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន និងជាប្រធានក្រុមសម្របសម្រួលថ្នាក់ខេត្តនៃគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានដឹកនាំមន្រ្តីការិយាល័យផ្គត់ផ្គង់ទឹកស្អាត ការិយាល័យថែទាំសុខភាពជនបទ ជាមួយមន្រ្តីសម្របសម្រួលគម្រោងថ្នាក់ស្រុក ថ្នាក់ឃុំ និងមន្រ្តីគម្រោងភូមិសន្តិភាព ចូលរួមកិច្ចប្រជុំ ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងភូមិផ្ទះស្បូវ ភូមិអូរចិតប្រាំ ស្ថិតក្នុងឃុំអូរអណ្តូង ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដើម្បីធ្វើការបោះឆ្នោតផ្តល់ទំនុកចិត្តជ្រើសរើសគណៈកម្មការគ្រប់គ្រងស្ថានីយផលិតទឹកផឹក (ទឹកភីដុង ២០លីត្រ) និងគណ:កម្មការគ្រប់គ្រងស្ថានីយប្រព័ន្ឋចែកចាយទឹកតាមបំពង់ទុយោខ្នាតតូច។ ជាលទ្ធផលសម្រេចបានដូចខាងក្រោម ៖
– នៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ បោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងស្ថានីយប្រព័ន្ឋ ចែកចាយទឹកតាមបំពង់ទុយោខ្នាតតូច ដែលមានសមាសភាពឈរឈ្មោះចំនួន ៨នាក់ ស្រី ៤នាក់ គណៈកម្មការជាប់ឆ្នោតចំនួន ៥នាក់ ស្រី ១នាក់។
– នៅភូមិអូរចិតប្រាំ ឃុំអូរអណ្តូង បោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រង ស្ថានីយផលិតទឹកផឹក (ទឹកភីដុង ២០លីត្រ) មានសមាសភាពឈរឈ្មោះចំនួន ១០នាក់ ស្រីចំនួន ៤នាក់ លទ្ធផលគណៈកម្មការជាប់ឆ្នោតចំនួន ៧នាក់ ស្រីចំនួន ១នាក់។