ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការសម្រាប់តាមដានត្រួតពិនិត្យ  និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤

ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោក ជា ប្រសិត អនុប្រធានការិយាល័យ នៃនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការសម្រាប់តាមដានត្រួតពិនិត្យ  និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ) ឆ្នាំ២០១៧-២០២៥ និងផ្តល់ធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២៣-២០២៤ នៅអគារទីស្តីការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាព ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ។

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធប្រមាណ ៧៣រូប ស្រ្ដី ៥រូប៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ