ប្រធានក្រុមសម្របសម្រួលថ្នាក់ខេត្តនៃគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” ដឹកនាំមន្រ្តី ចូលរួមកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយអំពីគម្រោងសាងសង់ស្ថានីយផលិតទឹកផឹក

ចែលរំលែក

ខេត្តប៉ៃលិន ៖ នាថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ លោក គឺន សុគា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន និងជាប្រធានក្រុមសម្របសម្រួលថ្នាក់ខេត្តនៃគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានដឹកនាំមន្រ្តីការិយាល័យផ្គត់ផ្គង់ទឹកស្អាត និងការិយាល័យថែទាំសុខភាពជនបទ មន្រ្តីសម្របសម្រួលគម្រោងថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ចូលរួមកិច្ចប្រជុំ ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន សរុបចំនួន ៥៩នាក់ ស្រី ៤២នាក់ និងនៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន សរុបចំនួន ៣៤នាក់ ស្រី ១៤នាក់ ស្តីពីការផ្សព្វផ្សាយអំពីគម្រោងសាងសង់ស្ថានីយផលិតទឹកផឹក (ទឹកភីដុង ចំណុះ២០លីត្រ)  ក្នុងគោលបំណងផ្សព្វផ្សាយអំពីសកម្មភាពរបស់គម្រោង ដំណើរការនៃការផលិតទឹកផឹក (ទឹកភីដុង ចំណុះ២០លីត្រ) និងការជ្រើសរើសអ្នកស្ម័គ្រចិត្តឈរឈ្មោះធ្វើគណៈកម្មការគ្រប់គ្រងស្ថានីយផលិតទឹកផឹក (ទឹកភីដុង ចំណុះ២០លីត្រ)។

 

ក្រោយការផ្សព្វផ្សាយ ប្រជាពលរដ្ឋបានយល់ច្បាស់អំពីគម្រោងភូមិសន្តិភាព ដំណើរការនៃការសាងសង់ ការគ្រប់គ្រង ការផលិត ការលក់ និងការថែទាំស្ថានីយ ពិសេសគឺអត្ថប្រយោជន៍ របស់គណៈកម្មការថែទាំស្ថានីយផលិតទឹកផឹក (ទឹកភីដុង ចំណុះ២០លីត្រ)៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ