ឯកឧត្តម អុិន ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្ត ខែវិច្ឆិកា ឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីទី៣

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែ តុលា  ឆ្នាំ២០២៤ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីទី៣ តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្ត ខែវិច្ឆិកា ឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីទី៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

 

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, តំណាងឯកឧត្តមអគ្គនាយកទាំងពីរ, អគ្គនាយករង,  លោក លោកស្រីប្រធាននាយកដ្ឋាន ជាថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការ នៃនាយកដ្ឋានជំនាញទាំង ៤ ក្នុងកម្មវិធីទី៣ សរុប ៣៥នាក់។

 

បន្ទាប់ពីស្ដាប់នូវការធ្វើបទបង្ហាញអំពី  វឌ្ឍនភាពការងាររបស់នាយកដ្ឋានទាំង៤ រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ ដែលនាយកដ្ឋាននីមួយៗសម្រេចបាន ដែលជាការចូលរួមចំណែកជាមួយសមិទ្ធផលក្នុងក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូបក្នុងនាយកដ្ឋានក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលគួរជាទីមោទន:៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ