ឯកឧត្តម ទ្រី មេង អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពចំនួន ៣គម្រោង នៅខេត្តកណ្តាល

ចែលរំលែក

ខេត្តកណ្តាល ៖ នាមថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៤ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពចំនួន ៣ គម្រោង នៅខេត្តកណ្តាល អនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ រួមមានដូចខាងក្រោម ៖

 

– គម្រោងទី១ ៖ ការងារស្ថាបនាស្ពានបេតុងចំនួន ០១កន្លែង ប្រវែង ២៤ម ទទឹង ៨ម និងផ្លូវក្រាលបេតុងសងខាងក្បាលស្ពានប្រវែងសរុបចំនួន ១៦០ម ទទឹង ៦ម ស្ថិតនៅភូមិបឹងក្ដុល ឃុំកំពង់ឱស ស្រុកពញាឮ ខេត្តកណ្ដាល

– គម្រោងទី២ ៖ ការងារកែលម្អផ្លូវក្រាលដីល្បាយក្រួស ទៅជាផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ៧៦០ម ទទឹង ៧ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិព្រែកឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល

– គម្រោងទី៣ ៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ១ ៦០០ម ទទឹង ៨ម ស្ថាបនាស្ពានបេតុងចំនួន ០១កន្លែង ប្រវែង ៤៥ម ទទឹង ៨ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិព្រែកឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

 

ជាលទ្ធផល គណៈកម្មការអន្តរក្រសួង  បានឯកភាពទទួលយកបញ្ចប់សុពលភាព នៃគម្រោងចំនួន ០៣ គម្រោងខាងលើ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ