មន្ត្រីនាយកដ្ឋានថែទាំសុខភាពជនបទ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការផ្គត់ផ្គង់ និងតម្រូវការសេវាថែទាំកុមារ

ចែលរំលែក

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បត៍ ១៥ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ លោកខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ និង លោក ព្រហ្ម ប៉ូលីម អនុប្រធានការិយាល័យ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការផ្គត់ផ្គង់និងតម្រូវការសេវាថែទាំកុមារ ដែលងាយស្រួលប្រើប្រាស់និងមានតម្លៃសមរម្យនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងគណកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច និងជាប្រធាននាយកដ្ឋានអប់រំកុមារតូច ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ Bridget Collier ឯកអគ្គរាជទូតរងអូស្រ្តាលីប្រចាំកម្ពុជា លោកIngo Wiedeehofer ប្រធានផ្នែកអភិវឌ្ឍន៍សង្គមនៃធនាគារពិភពលោកប្រចាំអាសុីប៉ាសុីភិច ដោយមានការអញ្ជើញចូលរួមពី តំណាងថ្នាក់ដឹកនាំ មន្រ្តីជំនាញ តាមក្រសួង និងអង្គការដៃគូ សរុបចំនួន ៥៧រូប  ស្រ្តី២៥រូប ។សិក្ខាសាលានេះរៀបចំដោយ ធនាគារពិភពលោក នៅសណ្ឋាគារ ណូវ៉ូថែល រាជធានីភ្នំពេញ។

 

គោលបំណងនៃសិក្ខាសាលានេះគឺផ្តល់ការយល់ដឹង និង អនុសាសន៍ដល់អ្នកធ្វើគោលនយោបាយ អំពីយុទ្ធសាស្ត្រលើកកម្ពស់ការថែទាំកុមារតូច ដើម្បីគ្រាំទ្រការអភិវឌ្ឍកុមារកម្ពុជា និង ពង្រីកឱកាសទីផ្សារការងារ ក៏ដូចជាជម្រើសដែលមានសម្រាប់ឪពុកម្តាយដែលធ្វើការ ពិសេសម្តាយ។

ជាលទ្ធផល តាមរយៈកិច្ចពិភាក្សារួមមាន

១.ការបង្ហាញពីភាពច្បាស់ពីការរៀបចំស្ថាប័ននិងក្របខណ្ឌអភិបាលកិច្ច សម្រាប់ការថែទាំកុមារ។

២. កិច្ចពិភាក្សា ស្វែងរកធាតុចូលបន្ថែមលើសេចក្ដីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតនិងការគ្រប់គ្រងទារកដ្ឋាន ព្រមទាំងការពង្រីកលទ្ធភាពទទួលបានសេវានិងរៀបចំសេវាថែទាំកុមារឲមានលក្ខណះចម្រុះ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ