ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានដឹកនាំកិច្ចប្រជុំ អនុគណៈកម្មការខ្លឹមសារ ដើម្បី ពិនិត្យ ពិភាក្សា និងបែងចែកភារកិច្ចទទួលខុសត្រូវ ក្នុងការរៀបចំសន្និបាត របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំ អនុគណៈកម្មការខ្លឹមសារ ដើម្បី ពិនិត្យ ពិភាក្សា និងបែងចែកភារកិច្ចទទួលខុសត្រូវ ក្នុងការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាពេលខាងមុខ។

 

ជាលទ្ធផល អង្គប្រជុំបានសម្រេចជាបឋមដូចខាងក្រោម  ៖

១.  បានបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំអនុគណៈកម្មការខ្លឹមសារ និងមន្រ្តីជំនាញ

២.  រៀបចំធ្វើលិខិតជូនដំណឹង និងកំណត់កាលបរិច្ឆេទទៅគ្រប់នាយកដ្ឋាន,មន្ទីរជំនាញ, គម្រោងដៃគូ និងអង្គការដៃគូនានា ដើម្បីរៀបចំផ្តល់ឯកសារ

៣.  ធ្វើលិខិតជូនដំណឹងទៅថ្នាក់ដឹកនាំកម្មវិធីទាំង ៤ និងនាយកដ្ឋានជំនាញ ដើម្បីផ្តល់នូវ ប្រធានបទសម្រាប់ធ្វើបទបង្ហាញចំនួន ២ ជូនដល់អនុគណៈកម្មការខ្លឹមសារ ដើម្បីពិនិត្យ សម្រេច និងជ្រើសរើស

៤.  រៀបចំសេចក្តីព្រាងរបៀបវារៈ ដោយបានកំណត់រយៈពេល ១ថ្ងៃកន្លៈ

៥.  កំណត់យកថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ៨:៣០ ព្រឹក បន្ទប់៧០៦ ដើម្បីអញ្ជើញថ្នាក់ដឹកនាំកម្មវិធីទាំង៤ អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញចូលរួម

៦.  ក្រោយចប់កិច្ចប្រជុំលើកទី២ (ថ្ងៃទី២៤/១០/២៤) ប្រធានអនុគណៈកម្មការខ្លឹមសារ នឹងគោរពរាយការណ៍សុំអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីរដ្ឋលេខាធិការប្រចាំការ និងឯកឧត្តមរដ្ឋមន្រ្តី។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ