លោកស្រី ជី ថាវី អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការកែសម្រួលទម្រង់របាយការណ៍បូកសរុបលទ្ឋផលប្រចាំខែរបស់ការិយាល័យជំនាញ និងរបាយការណ៍បូកសរុបលទ្ឋផលប្រចាំខែរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល
- ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកណ្តាល÷នាថ្ងៃអង្គារ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោកស្រី ជី ថាវី ប្រធានអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការកែសម្រួលទម្រង់របាយការណ៍បូកសរុបលទ្ឋផលប្រចាំខែរបស់ការិយាល័យជំនាញ និងរបាយការណ៍បូកសរុបលទ្ធផលប្រចាំខែរបស់មន្ទីរ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជំនាញទទួលបន្ទុកបូកសរុបរបាយការណ៍ សរុប ៤៦នាក់ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។
គោលបំណង នៃកិច្ចប្រជុំនេះ ដើម្បីរៀបចំកែសម្រួលទម្រង់របាយការណ៍ឱ្យស្របតាមការវិវត្តន៍នៃស្ថានភាពជាក់ស្តែង ជាពិសេសអនុលោមភាពតាមគោលនយោបាយ កម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ជាលទ្ធផលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន និងអន្តរសកម្ម ដោយអ្នកចូលរួមបានយល់ច្បាស់ពីគោលបំណង និងអាចយកកិច្ចការនេះទៅអនុវត្តបានតាមការិយាល័យជំនាញរៀងៗខ្លួន ក្នុងការបូកសរុបរបាយការណ៍ជូនការិយាល័យផែនការ និងស្ថិតិធ្វើការបូកសរុបរួមទៅជារបាយការណ៍មន្ទីរ ប្រកបដោយគុណភាព និងអាចវាស់វែងបានតាមសូចនាករសមិទ្ធកម្ម៕