លោក សយ គា ដឹកនាំកិច្ចប្រជុំស្ដីពីនិតិវិធីក្នុងការបំពេញឯកសាសម្រាប់ផ្ទៀងផ្ទាត់ ODF ឃុំ-សង្កាត់ ក្រុង-ស្រុក និងខេត្ត

ចែលរំលែក

ខេត្តស្ទឹងត្រែង ៖ នាថ្ងៃចន្ទ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំស្ដីពីនិតិវិធីក្នុងការបំពេញឯកសាសម្រាប់ផ្ទៀងផ្ទាត់ ODF ឃុំ-សង្កាត់ ក្រុង-ស្រុក និងខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក កាតំម សូណាវន តំណាងនាយកដ្ឋានថែទាំសុខភាពជនបទ លោក ហ៊ាង ធារ៉ា តំណាងអង្គការភ្លែនអន្តរជាតិប្រចាំខេត្តស្ទឹងត្រែង និងលោក-លោកស្រីអភិបាលរង នៃគណៈអភិបាលក្រុងស្រុកទាំង៦ លោក-លោកស្រីប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ទាំង៣៤ តំណាងអង្គការដៃគូអភិវឌ្ឍន៍ក្នុងខេត្ត លោក លោកស្រីជនបង្គោលក្រុងស្រុកទាំង៦ លោក លោកស្រីមន្រ្តីជំនាញក្នុងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង សរុបចំនួន៥៦នាក់ ស្រី០៧នាក់។

 

ជាលទ្ធផលទទួលបានដូចខាងក្រោម៖

-បេជ្ញាធ្វើយ៉ាងណាសម្រេចបាននូវការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)ខេត្តនៅក្នុងឆ្នាំ២០២៤ ស្របតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ

-កំណត់ភាពច្បាស់លាស់ក្នុងការបំពេញនូវទម្រង់ឯកសាសម្រាប់ផ្ទៀងផ្ទាត់ ODFឃុំ-សង្កាត់ ក្រុង-ស្រុក

-រកឱ្យឃើញនូវចំណុចខ្វះខាត និងបញ្ហាប្រឈមក្នុងការបំពេញនូវទម្រង់ឯកសារសម្រាប់ផ្ទៀងផ្ទាត់ ODFឃុំ-សង្កាត់ ក្រុង-ស្រុក៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ