ឯកឧត្តម ឈឹម សៅគី អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពការងារស្ថាបនាផ្លូវ ស្ពាន និងលូចំនួន ២គម្រោង នៅខេត្តសៀមរាប

ចែលរំលែក
photo 2024 10 14 18 39 29

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពការងារស្ថាបនាផ្លូវ ស្ពាន និងលូចំនួន ២គម្រោង រួមមាន ៖

 

គម្រោងទី១ ៖ ការងារស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង ៤៥ម ទទឹង ៨ម និងស្ថាបនាផ្លូវបេតុងសងខាងក្បាលស្ពានប្រវែងសរុប ១០០ម ទទឹង ៧ម កម្រាស់ ០,២ម ស្ថិតនៅភូមិព្រៃប្រស់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។

 

គម្រោងទី២ ៖ ការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៦ ៥០០ម ទទឹង ៧ម កម្រាស់ ០,២ម និងស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង ៣០ម ទទឹង ៨ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិតាសៀម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ (ឧត្តមសេនីយ៍ទោ នរិន្ទ្រ រិទ្ធ)។

 

បន្ទាប់ពីចុះត្រួតពិនិត្យជាក់ស្តែង គណៈកម្មការបានប្រជុំពិភាក្សា និងវាយតម្លៃទៅលើការអនុវត្តការងាររបស់អ្នកទទួលការ ដោយបានឯកភាពទទួលយក ១០០% សម្រាប់គម្រោងទី១ និងប្រគល់ទទួលបញ្ចប់សុពលភាពសម្រាប់គម្រោងទី២ តាមការស្នើសុំរបស់អ្នកទទួលការ។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសឯកនយោបាយឈ្នះ ឈ្នះ, បិតាស្ថាបនិកសន្តិភាព, និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ផងដែរ។

 

ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវទាំង ២គម្រោង បានសម្តែងមនោសញ្ចេតនាសប្បាយរីករាយ និងអបអរសាទរប្រកបដោយការដឹងគុណចំពោះថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ជាក់ស្តែងផ្លូវ និងស្ពានទាំងនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងភូមិ ឃុំ និងស្រុកទាំង២ នៃខេត្តសៀមរាប និយាយដោយឡែក និងសម្រាប់បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និយាយជារួម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

 

ទន្ទឹមនិងនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានសំណូមពរ សូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំសមិទ្ធផលទាំងនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវ និងស្ពាននេះអាចប្រើប្រាស់បានយូរអង្វែង និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

photo 2024 10 14 18 39 29 photo 2024 10 14 18 39 30 photo 2024 10 14 18 39 31 photo 2024 10 14 18 39 32 photo 2024 10 14 18 39 33 photo 2024 10 14 18 39 34 2 photo 2024 10 14 18 39 34 photo 2024 10 14 18 39 36 photo 2024 10 14 18 39 39 photo 2024 10 14 18 39 40 photo 2024 10 14 18 39 41 photo 2024 10 14 18 39 42 photo 2024 10 14 18 39 43 photo 2024 10 14 18 39 45 2 photo 2024 10 14 18 39 45 photo 2024 10 14 18 39 46 photo 2024 10 14 18 39 47 2 photo 2024 10 14 18 39 47 photo 2024 10 14 18 39 48 2 photo 2024 10 14 18 39 48 photo 2024 10 14 18 39 49 photo 2024 10 14 18 39 52 2 photo 2024 10 14 18 39 52

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ