ឯកឧត្តម ថោង ពោជ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប
- ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកែប៖ នាព្រឹកថ្ងៃសុក្រ ០៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ថោង ពោជ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ដោយមានការចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន ១៧រូប (ស្ត្រី៥រូប) ។
ជាលទ្ធផលអង្គប្រជុំ៖
– របាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់លោក ហង្ស សាវ៉ន ប្រធានមន្ទីរ រួចមក ឯកឧត្តម បានសូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការមន្ទីរ ដែលបានខិតខំបំពេញការងារទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចរបស់ខ្លួន។
ទន្ទឹមនឹងនេះ ឯកឧត្តម បានផ្តល់នូវការណែនាំ ដូចខាងក្រោម៖
-សូមរក្សាសាមគ្គីភាពការងារផ្ទៃក្នុង គោរពវិន័យការងារ តាមឋានានុក្រម និងបំពេញការងារតាមពេលវេលាកំណត់ នៃច្បាប់លក្ខន្តិកៈមន្រ្តីរាជការ។
-សហការគ្រប់ឋានានុក្រម ដើម្បីជំរុញផលិតភាពការងារតាមផ្នែក សំដៅបំពេញបានលទ្ធផលថ្មីៗ
-ត្រៀមរៀបចំរបាយការណ៍បញ្ចប់ឆ្នាំនៅបំណាច់ខែវិច្ឆិកា ឬធ្នូ ឆ្នាំ២០២៤ និងបញ្ជូនមកក្រសួងសម្រាប់ធ្វើការបូកសរុបរៀបចំសន្និបាត ស្របតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី។