ថ្នាក់ដឹកនាំ និងមន្រ្ដីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បន្តយុទ្ធនាការផ្សព្វផ្សាយការពារការរីករាលដាលជំងឺកូវីដ១៩

ចែលរំលែក
photo 2020 08 05 10 58 35

នាថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត សហការជាមួយរដ្ឋបាលស្រុកទឹកឈូ ខេត្តកំពត គាំទ្រដោយ អង្គការភ្លែន កម្ពុជា ( Plan Cambodia ) បានបន្តចុះយុទ្ធនាការផ្សព្វផ្សាយអំពីវិធីបង្ការ និងទប់ស្កាត់ ការចម្លង Covid-19។

យុទ្ធនាការនេះ បានចាក់មេក្រូផ្សាយសារអប់រំ និងចែកផ្ទាំង poster វិធីទប់ស្កាត់ហានិភ័យជម្ងឺកូវីដ១៩ ពីរបៀបលាងសម្អាតដៃជាមួយ សាប៊ូ ចំនួន ៤៤០ ផ្ទាំង ចែកអាកុលដល់ជនបង្គោលក្នុងភូមិចំនួន ២៧ លីត្រ និងចែកសាប៊ូលាងដៃ ដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ១១ ភូមិ និងឃុំចំនួន ៣ គឺឃុំព្រែកត្នោត ឃុំកោះតូច និងឃុំម៉ាក់ប្រាង្គ ក្នុងភូមិសាស្រ្ដស្រុកទឹកឈូ ខេត្តកំពត។photo 2020 08 05 10 58 44 photo 2020 08 05 10 58 40 photo 2020 08 05 10 58 35 photo 2020 08 05 10 58 30 photo 2020 08 05 10 58 23 photo 2020 08 05 10 58 15 photo 2020 08 05 10 58 11

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ